កាលពីពេលថ្មីៗនេះផលិតកម្ម ថោន បានបញ្ចេញវិដេអូ ខ្លី របស់ខ្លួន ដែលនិយាយពី ប្រវត្តិ មហាសង្ក្រាន ចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីអោយ កូនខ្មែរ ជំនាន់ក្រោយ បានដឹង និងចងចាំទុក។ ក្នុងខ្សែវិដេអូខ្លីនេះ ផលិតកម្មថោន បានជ្រើសរើស តារា ល្បីៗរបស់ខ្លួន មកដើរតួសម្តែង ហើយក្នុងនោះដែរ ក៍បាន រៀបរាប់ អំពីការផ្នាល់គ្នា រវាង ធម្មបាលកុមារ ជាមួយនឹង កបិលមហាព្រហ្ម ផងដែរ។ កាលគ្រានោះ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ ថ្ងៃសិនដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ ថ្ងៃហើយក៏ធម្មបាលកុមារនៅតែគិតមិនឃើញ និងដឹងខ្លួនថាព្រឹកនេះនឹងត្រូវស្លាប់ដោយអាជ្ញាកបិលមហាព្រហ្មជាប្រាកដ ។ ដូច្នេះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ។ ទើបធម្មបាលកុមារចុះពីប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីញីឈ្មោលធ្វើសំបុក អាស្រ័យនៅ ។ វេលាយប់ សត្វឥន្ទ្រីញីសួរសត្វឥន្ទ្រីឈ្មោលថា ព្រឹកនេះយើងបានអាហារអ្វីធ្វើជាចំណី? ឥន្ទ្រីឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវនឹងកបិលមហាព្រហ្មសម្លាប់ ព្រោះធម្មបាលកុមារដោះប្រស្នាមិនរួច ។ ឥន្ទ្រីញីសួរថា ប្រស្នានោះដូចម្ដេច ? ឥន្ទ្រីឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួស្ដីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើផ្ទៃមុខ ។ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ។ ប្រស្នាទី ២ ចោទថា ថ្ងៃត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅលើទ្រូង ។ ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ។ ប្រស្នាទី ៣ ចោទថា វេលាល្ងាចសិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅនឹងជើង ហេតុនោះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ។ ក្រោយពីលឺឥន្ធ្រី និយាយគ្នា រួចមក ធម្មបាលកុមារ ក៍បាន ទៅប្រាសាទ វិញរងចាំ ការណាត់ ជាមួយ កបិលមហាព្រហ្ម ហើយចុងបញ្ចប់កបិលមហាព្រហ្ម ត្រូវបានចាញ់ និង កាត់ព្រះសិរសាទ្រង់ដើម្បី បូជាចំពោះធម្មបាលកុមារ។ កុំអោយខាតពេលយូរ សូមទស្សនា វិដេអូខាងក្រោម៖
Home »
Khmer-Movies
» [Khmer-Movies] ប្រវិត្ត មហាសង្រ្គាន